ត្រូវចងចាំជានិច្ចថា ទំនាក់ទំនងដែលល្អបំផុត

M

ត្រូវចងចាំជានិច្ចថា ទំនាក់ទំនងដែលល្អបំផុត គឺគេប្រើសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ជាដើមទុន ស្រឡាញ់ដោយមិនត្រូវការចង់បានអីពីគ្នា ។ ខ្ញុំបានដឹងច្បាស់ជាលាយល័ក្ខណ៍អក្សរថា បើគេប្រើទំនាក់ទំនងដោយការកុហកបោកប្រាស់ នោះគេនឹងត្រូវបាត់បង់ការទុកចិត្តជារៀងរហូត ។ ប៉ុន្តែសេចក្តីថ្លែងការដ៏ត្រឹមត្រូវមួយគឺ សប្បុរសធម៌តែងមានសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ ការអាណិតអាសូរ ការជួយសង្គ្រោះទាំងផ្លូវកាយផ្លូវចិត្តដើម្បីជួយកាត់បន្ថយការឈឺចាប់ក្នុងការរស់នៅ ។ សប្បុរសធម៌មានសេចក្តីស្មោះត្រង់មួយគឺកត្តញ្ញូដោយការគោរពស្រឡាញ់វាតែងជ្រើសយកម្ចាស់វាជានិច្ច ! រឿងរ៉ាវទាំងអស់ សុទ្ធតែកើតពីអ្នកធ្វើ ហេតុនេះអ្នកកុំបន្ទោសជីវិតអី ! ។ នៅពេលដែលមនុស្សម្នាក់ចេះគិតថា អ្វីៗក្នុងជីវិតរបស់គាត់គឺខុស ពេលខ្លះវាអាចកើតជាភាពអស្ចារ្យក្នុងជីវិតគាត់ ព្រោះតែការចេះផ្លាស់ប្តូរផងដែរ ! ។

Comments