របួសអតីតកាលរបស់មនុស្ស ពេលខ្លះវាបានវិលមកវិញជាមួយនឹងការប្រកួតដ៏ឈឺចាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភយ៉ាងខ្លាំងដែលមានរយៈពេលអស់ជាច្រើនឆ្នាំទៀតផងក៏មាន ។ ទាល់តែគេមានបញ្ញាផុសឡើង មកលះកាត់ដោយខ្លួនគេផ្ទាល់ ទើបការឈឺចាប់នោះត្រូវបាត់បង់ទៅវិញ គ្មាននរណាម្នាក់អាចព្រមានគេ នៅពេលដែលគេកំពុងតែស្លុងគំនិត នោះបានឡើយ ក្រៅពីសតិបញ្ញារបស់គេ ។ គ្រាន់តែភ្ញាក់ពីដំណេកភ្លាម ខួរក្បាលមានដំណើរការជាគំនិតដ៏សែនឈឺចាប់បែបនេះភ្លាមមួយរំពេច កាន់តែខំបំភ្លេច គឺកាន់តែចងចាំ កាន់តែឈឺចាប់ ត្រូវចាំថា ចាំក៏ចាំចុះ តែកុំឈឺចាប់ គ្មានអ្នកណាអាចបំភ្លេចវាបានទេ វាត្រូវតែកើតឡើង ប៉ុន្តែយើងត្រូវមានសតិតាមដឹងទាន់ ហើយប្តូរទស្សនៈចំពោះវា គឺពិចារណាឲ្យបានត្រឹមត្រូវឡើងវិញ យូរៗទៅវាសាបរលាបបាត់អស់ហើយ ។

