បើគិតពីកម្លាំង សមថ - វិបស្សនា(តរណៈវិបស្សនា និង ពលវៈវិបស្សនា) មានកម្លាំងខុសគ្នា សោតាចែកជាបីក្រុមៈ ឯកពាជិ មកកើតជាមនុស្សមួយជាតិទៀត បានជាព្រះអរហន្ត ។ កោល្លំកោល្លៈ មកមនុស្សពីរបីជាតិទៀតបានជាព្រះអរហន្ត ។ សត្តខត្តុំ មកមនុស្ស៧ជាតិ បានជាអរហន្ត ។ បើគិតពីការចូលដល់ឃើញចែកជាពីរ ចុល្លសោតាបន្ន(តូចឬតិច ដែលអាចធ្លាក់ទៅជាបុថុជ្ជនវិញកាលណាកាន់យកវិបស្សនូបកិលេសដោយតណ្ហានិងទិដ្ឋិ) គឺការដល់សោតាតំបូង និង មហាសោតា ដែលតាំងស៊ប់សួនព្រោះលះសំយោជនៈ៣ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វត្តបរាមាសៈ ដាច់អស់ឥតសេសសល់ ។

