ការរស់នៅរបស់អ្នកគ្រប់គ្រងផ្ទះ គឺដូចជាកីឡាបាល់ទាត់អញ្ចឹង ត្រូវប្រឹងរត់ឲ្យបានលឿន ប្រឹងបញ្ឆោត ប្រឹងជន្លឆ្វេងស្តាំ ហើយប្រឹងទាត់បញ្ចូលទី ដែលជាគោលដៅខ្លួនប៉ងប្រាថ្នា។ទាត់មិនចូលក៏មិនត្រូវបាក់ទឹកចិត្ត ត្រូវព្យាយាមគិតសិក្សាបន្ថែមទៀត តែធ្វើយ៉ាងណាគោរពច្បាប់ទីលានប្រកួតផង បើរំលោភច្បាប់នឹងត្រូវទទួលការពិន័យភ្លាមមួយរំពេច !។ ការដេញតាមវាយតំលៃមនុស្សក្នុងជីវិតរបស់អ្នក អ្នកត្រូវគិតឲ្យបានសព្វគ្រប់ជាមុនសិន ព្រោះភ្នែកគឺពិបាកមើលឃើញចុងច្រមុះណាស់ ហេតុនេះការចេះវាយតំលៃខ្លួនឯង គឺជាកំពូលមនុស្សក្នុងបច្ចុប្បន្នភាព។
បើលោកនេះស្រួលបង្រួបបង្រូមម៉្លេះសមមិនមានព្រះកើតឡើងរាប់មិនអស់បែបនេះទេ ! ។ចាំណា ! លោកនេះគេមិនអាចធ្វើឲ្យមានការយល់ឃើញតែមួយបានឡើយ ! នរូអ្នកណា បានយល់ច្បាស់ពីបញ្ហានេះ គេនឹងមានសន្តិភាពចិត្តជាមិនខាន ! ។

