អ្នកធ្វើសមាធិមិនបានសម្រេចឈានគឺមកពីៈ
ខ្វះសីល(សម្មាសីល) មានវិបាកកម្មរារាំង(ដូចជាអារិយុបវាទ) កិលេសក្រាស់ មិនមានសទ្ធា មិនមានការព្យាយាមនិងឆន្ទៈមុតមាំ មិនមានបញ្ញា បានធ្វើអនន្តរិយកម្មរួចហើយ ជានិយតមិច្ឆាទិដ្ឋិ ជាខ្ទើយ បដិសន្ធិជាអហេតុក(ខ្វះហេតុ៣) ជាទ្វិហេតុកឬទុហេតុក ។ គេត្រូវញ៉ាំងសទ្ធានិងបញ្ញាឲ្យចម្រើនឡើង ដោយការស្តាប់ធម៌ និងសេពគប់សប្បុរសដែលលោកជាឈានលាភីបុគ្គល ឬ ដោយហោចទៅសូម្បីតែលោកជាអ្នកដាច់ឈានក៏គួរ(លោកមានពិសោធ) សូម្បីក្នុងកម្មដ្ឋានដទៃក៏មានន័យដូចគ្នា ។

