ប្រពៃណីឥណ្ឌូ-ទិបេតាន

M

ប្រពៃណីឥណ្ឌូ-ទិបេតាន
ក្នុងពូជពង្សអ្នកកាន់ព្រះពុទ្ធសាសនាទីបេ អានាបានសតិប្រើសម្រាប់ ធ្វើចិត្តឲ្យស្ងប់ ដើម្បីរៀបចំខ្លួនឲ្យល្អ ដើម្បីប្រតិបត្តិអ្វីផ្សេងៗទៀត ។ អ្នកទស្សនវិទូមហាយាន ២រូបដ៏ល្បីគឺ អសង្គនិងវសុពន្ធុ ក្នុងសាវកភូមិ វគ្គក្នុងយោគាចារភូមិ-សាស្រ្ត Yogācārabhūmi-śāstra និងអភិធម្មកោស Abhidharma-kośa បានបញ្ជាក់ យ៉ាងច្បាស់ថា គាត់សំគាល់ថា អានាបានសតិ ជាការបដិបត្តិដ៏ជ្រៅ ដែលនាំទៅដល់ វិបស្សនា (ក្នុងភាពស្របគ្នា ជាមួយការបង្រៀន របស់ព្រះពុទ្ធ ក្នុងសូត្របិដក) ។ ដូច្នេះក៏ដោយ តាមអ្នកប្រាជ្ញ Leah Zahler បានបញ្ជាក់ ការអនុវត្តន៍ដែលទាក់ទង នឹងសមាធិ ដង្ហើមរបស់វសុពន្ធុឬអសង្គ ហាក់ដូចជាពុំបានឆ្លងទៅ ប្រទេសទីបេទេ ។ អសង្គភ្ជាប់ អានាបានសតិ១៦ថ្នាក់ ទៅនឹងសតិបដ្ឋាន៤ តាមរបៀបដូចគ្នានឹង អានាបានសតិសូត្រដែរ ប៉ុន្តែដោយគាត់ពុំបាន បញ្ជាក់ឲ្យច្បាស់លាស់ ចំណុចត្រង់នេះក៏ បាត់បង់ពីអត្ថាធិបាយ លើកក្រោយ របស់ជនជាតិទិបេតានទៅ ។
ជាលទ្ធផល ពូជពង្សទិបេតានធំបង្អស់ គឺគេលុក Geluk ឃើញអានាបានសតិ គ្រាន់តែជាការបដិបត្តិមួយ មានប្រយោជន៍សម្រាប់ ការរៀបចំចិត្ត គ្មានអ្វីទៀតទេ ។ ហ្សាល័រ Zahler សរសេរថាៈ
ប្រពៃណីនៃការបដិបត្តិ ជាប្រភេទមួយ ក្នុងនេះ សតិនៃការដកដង្ហើម បានក្លាយជាមូលដ្ឋាន សម្រាប់ការវិនិច្ឆ័យ ដែលសំអាងលើការពិត ចំពោះប្រធាន ដូចជាបញ្ចក្ខន្ធ ។ ដោយសារការវិនិច្ឆ័យ ដែលសំអាងលើការពិត យោគាវចរអាចធ្វើឲ្យចម្រើន តាមផ្លូវរបស់អ្នកស្តាប់ តាមការឃើញនិងសមាធិ ។ ទាំងនេះហាក់ដូចជា យ៉ាងហោចណាស់ក៏ អាចនិយាយថា កំណែរបស់វសុពន្ធុនិងអសង្គ ទាំងពីរនៃវិធីនេះ ស្រដៀងគ្នា តែផ្សេងគ្នាពី បញ្ញាសមាធិជំនាន់ថ្មី របស់ថេរវាទ, ហើយថាអ្នកចេះដឹងគេលុក មិនអាចរៀបចំ ឡើងវិញ នូវសតិនៃការដកដង្ហើម ដោយគ្មានប្រពៃណី នៃការបដិបត្តិ ព្រោះមានការខុសគ្នាខ្លាំង រវាងការវិនិច្ឆ័យ ដែលសំអាងការពិត ដោយការពិនិត្យឃើញ ហើយនិងការវិនិច្ឆ័យតាមផលវិបាក (thal 'gyur, prasaanga) ឬតក្កសាស្ត្រ syllogisms ដែលពួកគេលុក ធ្លាប់ស្គាល់ ។ ដូច្នេះពិតមែនតែ អ្នកចេះដឹងគេលុក បានពន្យល់វែងឆ្ងាយ អំពីប្រព័ន្ធស មាធិនៃការដកដង្ហើម ក្នុងអត្ថបទរបស់វសុពន្ធុនិងអសង្គ សេចក្តីពន្យល់ទាំងនោះ មិន ពេញជាសមាធិនៃដង្ហើម ថ្នាក់ខ្ពស់ក្នុងអត្ថបទទាំងនោះទេ ។ ហាក់ដូចជា អ្នកសរសេរគម្ពីរគេលុក ឬអ្នកប្រាជ្ញ���ម័យថ្មី Lati Rinpoche និង Gendun Lodro មិនមានជំហ៊រនឹងសម្រេចថា នៅដំណាក់ការទី១ នៃដង្ហើមសមាធិ របស់ប្រព័ន្ធវសុពន្ធុ ថ្នាក់ទី៥ ស្របគ្នានឹងការសម្រេចបញ្ញាពិសេស ហើយថា៤ថ្នាក់ដំបូង ត្រូវតែជាវិធីចម្រើន បញ្ញាពិសេសនោះទេ ។ ហ្សាល័រ Zahler បន្តទៀតថា ហាក់ដូចជា...ប្រពៃណីសមាធិមាន ការធ្វើវិភាគទៅលើការសង្កេត ការវិនិច្ឆ័យដែលសំអាងការពិត ក្នុងផ្ទៃនៃសមាធិ មិនបានឆ្លងកាត់ទៅក្នុង ប្រទេសទីបេត៍ទេ អ្វីដែលអ្នកនិពន្ធគេលុក ហៅថាវិភាគសមាធិនោះ គឺការវិនិច្ឆ័យតាម បែបតក្កសាស្ត្រ ក្នុងផ្ទៃសមាធិ ។ ដូច្នេះជមយាងសយ្បា Jamyang Shaypa មិនបានសំ គាល់ឃើញថា អាចមានវិភាគសមាធិមួយ ដែលមានមូលដ្ឋានលើការសង្កេត សូម្បីតែ នៅពេលដែលគាត់សូត្រវគ្គនៃ ដង្ហើមសមាធិ ក្នុង Treasury of Manifest Knowledge របស់វសុពន្ធុ ហើយជាពិសេស Grounds of Hearers របស់អសង្គ ដែលមានការអធិប្បាយ អំពីវិភាគសមាធិនេះ ។
ស្ទីហ្វិនបាតសឺល័រ Stephen Batchelor ដែលជាភិក្ខុច្រើនវស្សា ក្នុងពូជពង្សគេលុក បានពិសោធន៍ជាដំបូងដៃ ។ ព្រះអង្គសរសេរថា ប្រព័ន្ធនៃការចម្រើនសតិនេះ មិនបានរក្សាទុក នៅក្នុងប្រពៃណីទីបេត៍ទេ ។ គេលុកឡាម៉ាបានជ្រាប អំពីវិធីនេះ ហើយអាចចង្អុលបង្ហាញ ការរៀបរាប់យ៉ាងវែង នូវការចម្រើនសតិ ក្នុងកិច្ចការណ៍នៃអ��ិធម្ម របស់គេ ។ ប៉ុន្តែជីវិតនៃការអនុវត្តន៍ ត្រូវបាត់បង់មួយផ្នែកធំ (មានតែក្នុង dzog-chen ទើបយើងឃើញអ្វីមួយប្រហែលគ្នានេះ) ។ ចំពោះជនជាតិទិបេតានជាច្រើន ពាក្យថាសតិ ឬ dran pa ត្រូវគេយល់ស្ទើរទាំងអស់ ថាជាការចងចាំ ឬការរឭក ។ យ៉ាងណាក៏ដោយ តាមការកត់ត្រា របស់ភិក្ខុបាតសឺល័រ ក្នុងប្រពៃណីផ្សេងៗទៀត ជាពិសេសដូចជាកគ្យុ Kagyu និងន្យិង្គមា Nyingma សតិដែលមានមូលដ្ឋាន លើការបដិបត្តិអានាបានសតិ ត្រូវគេចាត់ទុកថា ជាមធ្យោបាយដ៏ឧត្តម សម្រាប់ការធ្វើឲ្យចិត្តស្ងប់ ដើម្បីប្រុងប្រៀបខ្លួន នឹងហាត់ Dzogchen និង Mahamudra ខ្ពស់ទៀត ។ ចំពោះ Kagyupa ក្នុងបទនៃ Mahamudra គេគិតថាជាផ្លូវដ៏ឧត្តម សម្រាប់យោគាវចរ ដើម្បីប្តូរទៅក្នុងការ យកចិត្តមកជាអារម្មណ៍ របស់សមាធិ ហើយនិងធ្វើវិបស្សនា ឲ្យកើតឡើង ដោយមានសមាធិនេះជាគ្រឹះ ។ ព្រះគ្រូ ចោគ្យមត្រុង្គប Chogyam Trungpa ដ៏ល្បី ក្នុងសហសម័យ ជាមួយកគ្យុ Kagyu និងន្យិង្គមា Nyingma ជាការរំឭកអំពីទស្សនៈកគ្យុមហាមុទ្រា Kagyu Mahāmudrā បានសរសេរថា ដង្ហើមរបស់អ្នក ជារបស់ប្រដូច ជិតជាងគេបង្អស់ ទៅនឹងរូបភាពនៃចិត្តរបស់អ្នក គឺជារូបភាពនៃចិត្តរបស់អ្នក ក្នុងន័យណាមួយ ។ បណ្តាំជាប្រពៃណី ក្នុងវង្សនៃអ្នកធ្វើសមាធិ ដែលបានចម្រើនក្នុង ទំនៀមនៃកគ្យុ-ន្យិង្គមា មានមូលដ្ឋានលើគំនិតបញ្ចូល ចិត្តនិងដង្ហើមជាមួយគ្នា ។ ប៉ុន្តែពួកគេលុកអនុញ្ញាតថា គេអាច យកចិត្តតែម្យ៉ាង មកជាអារម្មណ៍របស់សមាធិ តាមកំណត់ហេតុរបស់ហ្សាល៍រ គេលុកមិនគាំទ្រគំនិតនេះ ជាមួយក្រុមសាសនាតូចៗ ដែលចូលចិត្តតែជម្លោះ ប្រឆាំងនឹងសមាធិរបស់ Dzogchen និង mahāmudrā ។
ក្នុងប្រពៃណីបញ្ចក្រាម Pañcakrama ដែលសំអាងលើនគជ៌ុន Nagarjuna គេនិយាយថា ការរាប់ដង្ហើមក្នុងអានាបានសតិ ជាការគ្រប់គ្រាន់ សម្រាប់បង្កើតការពិសោធន៍ នៃវិបស្សនា (ពិតមែនតែវាកើតឡើង នៅក្នុងរបៀបអនុវត្តន៍ ថ្នាក់ទីបញ្ចប់ ក្នុងយោគតន្ត្រ yogatantra ខ្ពស់បំផុត) ។

Comments