មនុស្សឲ្យស្គាល់ច្បាប់ធម្មជាតិ

M

សាសនាដែលបង្រៀនមនុស្សឲ្យស្គាល់ច្បាប់ធម្មជាតិ ឲ្យយល់ពីរបៀបរស់នៅ សាសនាដែលលើកតំលៃមនុស្សឲ្យមនុស្សមានការយល់ដឹងពីអំណាចខ្លួនឯង សាសនាដែលមិននាំមនុស្សឲ្យល្ងង់ ដឹកនាំមនុស្សឲ្យចេះពិចារណាឲ្យកើតបញ្ញា មិនបង្ខំមនុស្សឲ្យជឿតាម ឲ្យមនុស្សស្គាល់
ខ្លួនឯងហើយប្រឆាំងនឹងជំនឿមិនសមហេតុផល សាសនាដែលអធិប្បាយពីសិល្បៈនៃការរស់នៅផ្សារភ្ជាប់នឹងវិទ្យាសាស្ត្រនាំឲ្យមានគុណធម៌និងសប្បុរសធម៌ សាសនាដែលពន្យល់ពីគ្រោះថ្នាក់នៃភាពរីកចំរើនដែលគ្មានគុណធម៌មិនមានប្រយោជន៍សម្រាប់មនុស្ស ចំណេះដឹងដែលនាំឲ្យមានអំណាចកាន់តែខ្លាំងហើយបំផ្លាញសេរីភាព សុខុមាលភាពរបស់មនុស្ស បំផ្លាញសាមគ្គីភាព មិត្តភាពមនុស្សនាំឲ្យបាត់បង់ភាពស្មោះត្រង់ នាំឲ្យកើតការច្រណែននិន្ទា ការភ័យខ្លាច ក្តីមន្ទិលសង្ស័យជាដើម។ល។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏ចំបង ដែលមានបង្រៀនក្នុងពុទ្ធសាសនានេះឯង ! សាធុ ៗ ខ្ញុំព្រះអង្គសូមដាក់សិរិសារទាបព្រះរតនៈត្រ័យដោយគោរពស្មើដោយជីវិត ! គ្រប់ជាន់គ្រប់ជាតិ សូមកុំឲ្យឃ្លាតពីផ្លូវដ៏ប្រសើរនេះឲ្យសោះ សូមកុំវង្វេងខុសផ្លូវនេះឡើយ ! ។ 

Comments