មេរៀនជីវិត !
១-មនុស្សងាយគេបោក គឺមនុស្សដែលងាយសង្ឃឹមនិងងាយទុកចិត្តអ្នកដទៃ !
២- បើចិត្តយើងរីករាយគ្រប់ទីកន្លែងហើយ នោះលោកនេះលែងមានកន្លែងដែលមានទុក្ខសោកសម្រាប់យើងទៀតហើយ ។ ចាំណា ! សំណើចគឺជាឪសថ តែបើសើចឥតហេតុផលអ្នកពិតជាត្រូវការឪសថពិតមែន ! ។
៣- មុននឹងមានកំហឹងឬមានការអាក់អន់ចិត្ត ត្រូវសួរខ្លួនឯងថា តើរឿងនេះបានជះឥទ្ធិពលមកលើជីវិតយើងដែឬទេ ? បើមានចូរកុំគិតច្រើន ចូរព្រលែងវាចោលទៅ ! ចូរបំភ្លេចអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ តែកុំភ្លេចអ្វីដែលបានបង្រៀនអ្នក ។
៤-អំណោយដ៏អស្ចារ្យដែលយើងអាចប្រគល់ទៅឲ្យអ្នកដទៃបាន គឺពេលវេលា ព្រោះពេលវេលាគឺជាផ្នែកមួយនៃជីវិតរបស់យើង ដែលមិនអាចត្រឡប់ក្រោយវិញបានឡើយ ។ អ្វីដែលជាសេចក្តីសង្ខេបក្នុងជីវិតរបស់យើង គឺវានោះហើយដែលអាចគ្រប់គ្រងជីវិតយើងបាន តើអ្នករស់ដើម្បីអ្វី ? ដើម្បីអ្នកណា ?។
៥-អត្ថន័យពីរយ៉ាងត្រូវគិតគឺ ចូរប្រើជីវិតកុំដូចជាប្រើរបស់ ហើយចូរស្រឡាញ់របស់ឲ្យតិចជាងស្រឡាញ់ជីវិត ! ។

