សួនគំនិត !
១- បើមាននរណាម្នាក់ព្យាយាមតាមរករឿងរិះគន់តិះដៀលកែប្រែអ្នក ហើយអ្នកបែរជាមានអារម្មណ៍ធុញទ្រាន់ខឹងសំបារនោះ មានន័យថាអ្នកមានបញ្ហាជាមួយភាពអាត្មានិយមហើយ(មានសក្កាយទិដ្ឋិ ការប្រកាន់ខ្លួនមាំ មិនចេះដោះស្រាយកែប្រែ ដឹងតែពីខឹងតប)។
២- ចេះធ្វើអំពើល្អមិនមែនព្រោះតែយើងជាអ្នកមានអ្វីនោះទេ ប៉ុន្តែព្រោះយើងយល់ច្បាស់ថា ជីវិតគឺទទេរស្អាត គ្មានអ្នកណាយកអីបានពីលោកនេះទៅទេ ។
៣- រីករាយជាមួយភាពប្រែប្រួលផ្លាស់ប្តូរ(កុំមានះប្រកាន់) ស្រឡាញ់មានមេត្តាគ្មានព្រំដែន ស្តាប់ដោយគ្មានការ ការពារគំនិតខ្លួនឯង(ដាក់ទិដ្ឋិចុះដើម្បីស្តាប់ហេតុផលកុំរឹងមានះ) និយាយអីកុំច្រំដែល(កុំរអ៊ូរទាំ) ។ នេះជាសេចក្តីសុខនិងការអភិវឌ្ឍខ្លួនឲ្យបានល្អ ។
៤- កុំធ្វើឲ្យមនុស្សកំពុងតស៊ូបាក់ទឹកចិត្ត វាគ្មានបញ្ហាថាមកពីភាពយឺតយ៉ាវប៉ុណ្ណានោះទេ ឲ្យតែគេទៅមុខ គេគង់តែបានដល់គោលដៅទេ ។
៥- ឈ្នះឬចាញ់មិនមែនជាខ្លឹមសារនៃភាពជោគជ័យនោះទេ វាអាស្រ័យនៅលើថា តើយើងបានតស៊ូអស់ពីសមត្ថភាពហើយឬនៅតែប៉ុណ្ណោះ ! ។

