ទស្សនះចំពោះជីវិត

N

ទស្សនះចំពោះជីវិត
នៅក្មេងឃើញជីវិតមានក្តីសុខ ពេលពេញវ័យឈ្លក់វង្វេងនឹងក្តីសុខទាំងថ្ងៃទាំងយប់ ពាក់កណ្តាលវ័យឃើញជីវិតមានសុខនិងទុក្ខជាគូរនិងគ្នា ដល់វ័យចាស់ទើបឃើញអ្វីៗទាំងអស់គឺជាទុក្ខ!។
១០ឆ្នាំទីមួយគ្មានបញ្ញាព្រោះរវល់លេង ១០ឆ្នាំទីពីរគ្មានបញ្ញាព្រោះរវល់ស្រឡាញ់ខ្លួនឯង ១០ឆ្នាំទីបីគ្មានបញ្ញាព្រោះរវល់ស្រឡាញ់អ្នកដទៃ ដប់ឆ្នាំទីបួនបានចេះដឹងខុសត្រូវបានបន្តិច(គុណធម៌) ដប់ឆ្នាំទី៥សល់តែបទពិសោធ ដប់ឆ្នាំទី៦ទន្ទេញអីមិនសូវចាំដូចចាក់ទឹកលើក្បាលទា ដប់ឆ្នាំទី៧ម៉្ងៃៗអង្គុយអួតតែពីរឿងឈឺ ដប់ឆ្នាំទី៨ដេកច្រើនជាងដើរយំទារនំគេសុីក៏មាន ដប់ឆ្នាំទី៩ដេកលេចអាច់លេចនោមមិនដឹងខ្លួន ដប់ឆ្នាំទីដប់សល់តែគ្រោងឆ្អឹងនិងក្លិនអាសោចក្មេងឃើញខ្លាច។តើយើងមានដប់ឆ្នាំបានប៉ុន្មានដង?ចង់ធ្វើអំពើល្អដល់គ្នានិងគ្នាត្រូវធ្វើឲ្យហើយកុំចាំស្អែក។កុំខ្លាចស្លាប់ពេក បើបានស្លាប់មុននេះបន្តិចក៏ជាសំណាងរបស់យើងដែរ ឲ្យតែបានធ្វើអំពើល្អបានខ្លះហើយ!។
បើយើងរស់បានអាយុ៧០ឆ្នាំ គឺយើងមានពេលនៅលើផែនដីតែ៣៧៨០សប្តាហ៍តែប៉ុណ្ណោះ ពេលវេលានេះមិនយូរប៉ុន្មានទេវាតិចសែនតិចមួយអាទិត្យតែមួយភ្លែតសោះ ហេតុនេះមិនគួរជ្រើសរើសធ្វើជាមនុស្សមានទុក្ខច្រើនក្នុងជីវិតទេ សុខទុក្ខវាឋិតនៅលើការគិតរបស់យើងទាំងអស់ ហេតុអីមនុស្សភាគច្រើនចូលចិត្តជ្រើសរើសជីវិតមានទុក្ខដាក់ខ្លួនយ៉ាងនេះ?ផ្លាស់ប្តូរតែការគិតជីវិតក៏អាចផ្លាស់ប្តូរបានហ្នស!សូមប្រើគំនិតវិជ្ជមានដែលជាគំនិតមិនបំផ្លាញខ្លួនឯងឲ្យបានច្រើន។

Comments