ការពិត១២យ៉ាង !
១- អ្នកណាធ្វើអ្នកនោះទទួល ។
២- អ្នកណាឲ្យ អ្នកនោះបានទទួល(គ្មានអ្នកណាបានដោយមិនដែលឲ្យ)។
៣- ធម្មជាតិ(ជីវិត)និយាយពីតុល្យភាព ការបាត់បង់តុល្យភាពនាំឲ្យមានបញ្ហា ។
៤- អ្វីដែលអាចគ្រប់គ្រងបានគឺខ្លួនឯង ការផ្លាស់ប្តូរពិតប្រាកដគឺនៅក្នុងចិត្ត ។
៥- ការទទួលខុសត្រូវគឺជីវិតខ្លួនឯងគ្មានអ្វីផ្សេងទៀតឡើយ ចលាចលខាងក្នុងនាំឲ្យជីវិតចលាចល ចង់ផ្លាស់ប្តូរភាពចលាចលត្រូវផ្លាស់ប្តូរគំនិតនិងបរិយាកាស។
៦- ធម្មជាតិទាំងអស់សុទ្ធតែទាក់ទងគ្នា គ្មានអ្វីកើតឡើងតាំងនៅទោលតែឯងនោះទេ ។
៧- កម្លាំងស្រូបទាញឬកម្លាំងគិតផ្តោត គិតល្អបានផលល្អ គិតអាក្រក់បានផលអាក្រក់ ។
៨- ជំនឿចិត្តនាំឲ្យក្លាយជាការពិតបាន ។
៩- ធម្មជាតិគ្រប់ចំណុចសុទ្ធតែប្រែប្រួលផ្លាស់ប្តូរ ។
១០- ជីវិតមានត្រឹមខណះបច្ចុប្បន្នតែប៉ុណ្ណោះ ។
១១- ការអត់ធន់និងការតស៊ូព្យាយាម តែងមានរង្វាន់ជាចុងក្រោយជានិច្ច ។
១២- បញ្ញាដែលជួយខ្លួនឯងកុំឲ្យមានទុក្ខទើបជាបញ្ញាដ៏ឧត្តម ។
នរជនឯណា បានស្គាល់ការពិតនេះច្បាស់រមែងរស់នៅមានក្តីសុខ ! ។

