បរិញ្ញា៣ក្នុងបវរពុទ្ធសាសនាៈ

N

បរិញ្ញា៣ក្នុងបវរពុទ្ធសាសនាៈ
១- ញាតបរិញ្ញាៈ គឺជាការកំណត់ដឹងដោយជុំវិញនៃនាមនិងរូប កំណត់បច្ច័យរបស់នាមនិងរូប ។
២- តីរណបរិញ្ញាៈ គឺកើតញាណពីសម្មសនញាណទៅឧទយព្វយញាណ កំណត់ឃើញច្បាស់ពីនាមរូបកើតរលត់ មិននៅក្រោមអំណាចបង្គាប់បញ្ជាមិនបាន នាមរូមឋិតក្រោមអំណាចត្រៃល័ក្ខណ៍ធម៌ មិនទៀង ជាទុក្ខ ជាអនត្តា ។
៣- បហានបរិញ្ញាៈ ចាប់ពីភង្គានុបស្សនាទៅសង្ខារូបេក្ខាញាណ ។ ក្នុងបរិញ្ញា៣នេះ អ្នកមានឥន្ទ្រិយទន់ខ្ចីកិលេសចាស់ក្លាត្រូវប្រើពេលសិក្សានិងបដិបត្តិ២ឆ្នាំ អ្នកមានឥន្ទ្រិយចាស់ក្លាកិលេសទន់ខ្ចីប្រើពេលតែ១ឆ្នាំទេ ។ បរិញ្ញាប័ត្រផ្លូវលោកភាគច្រើនទទួលបានតែទិដ្ឋិមានះមកវិញ គេចេះរហូតដល់រលត់បាត់បញ្ញាបរិសុទ្ធអស់ តែបរិញ្ញាប័ត្រក្នុងពុទ្ធសាសនា កាន់តែចេះកាន់តែមានមេត្តាប្រកបដោយបញ្ញា ។

Comments