អ្នកខ្លះសមាធិ ចង់បានយូរ អ្នកខ្លះចង់បានស្ងប់ អ្នកខ្លះចង់បានសុខកុំឲ្យឈឺចាប់លើរាងកាយ អ្នកខ្លះចង់ជាពីជំងឺ អ្នកខ្លះចង់ឃើញនេះឃើញនោះ ចង់ឃើញនិព្វាន ចង់បានឬទ្ធិភ្នែកទិព្វ ត្រចៀកទិព្វ .......សុទ្ធតែសមាធិចង់ ! ។ អត់ដឹងមគ្គផលគឺកើតឡើងពីការអត់ចង់សោះ ! មគ្គផលកើតឡើងពីចិត្តសង្វេក ពីចិត្តនឿយណាយនឹងទុក្ខ ពីចិត្តមេត្តាករុណា ឯងគិតតែពីអង្គុយចង់ ! ទីបំផុតសមាធិជិតមួយជីវិត បានត្រឹមតែចុករោយស្រពន់ សមាធិវ៉ល់ៗ ហើយសមាធិអត់យូរ តាំងមួរម៉ៅដាក់អ្នកនៅជិតខ្លួន ហើយសមាធិដែលយ៉ាប់ជាងគេគឺសមាធិយកលេសផ្ដាច់របបប្ដី
សមាធិចង់រត់ចោលផ្ទះយករួចខ្លួន ! អ្នកខ្លះទៀតចង់សមាធិឲ្យបានយូរ តែក៏ចង់លែងប្ដីទៀត ឲ្យវាសព្វ វាគ្រប់ទៅឯង ព្រោះបុថុជ្ជនគឺជាជនប្រថុចញុ៉ញ វ៉ល់ចឹងហើយ មុនីអើយ ! កុំសើចគ្នាអីហ្អា ។

