រឿងមួយដែលខ្ញុំអាចប្រាប់អ្នកបាន

N

រឿងមួយដែលខ្ញុំអាចប្រាប់អ្នកបានគឺថា បើអ្នកគ្មានស្នេហាបែកបាក់ទេ នោះព្រោះអ្វីៗអ្នកគឺជាអ្នកគិតដោយខ្លួនឯង ហើយបើអ្នកមានស្នេហាបែកបាក់ពិតមែន សូមកុំថែរក្សាស្លាកស្នាមអនុស្សាវរីយ៍មិនល្អ ចងចាំទុកក្នុងចិត្តឲ្យសោះ ! ចូរធ្វើខ្លួនជាវីរៈជនទៅចុះ រក្សាស្នាមញញឹមពេញៗមួយថ្ងៃ ជីវិតមិនអាប់អោនឡើយ ! រាល់ការត្អូញត្អែរវាបានចាប់ផ្តើមជាមួយការសម្រេចចិត្តដែលមិនត្រឹមត្រូវតែប៉ុណ្ណោះ ! ។ កុំភ័យខ្លាចចំពោះការចាកចេញ បើអ្នកគិតថា វាជាការត្រឹមត្រូវ ទាំងអស់គ្នាសុទ្ធតែដើរផ្លូវរៀងខ្លួនទេ ពាក្យសម្តីមនុស្ស គ្មានអំណាចមកលើការសម្រេចចិត្តរបស់អ្នកឡើយ ! ។ ចិត្តគឺជាអ្នកផលិតដំណើរជីវិត មានមិត្តរួមព្រលឹងគឺជាជីវិតដ៏ពិសេសមួយ ព្រោះវាបានបង្កើតវិចារណៈញាណដ៏ល្អនៅពេលគេត្រូវការជំនួយ មិនដូចជាការគិតម្នាក់ឯង ឬ ស្តាប់អ្នកដទៃនិយាយ។ ការបានជួបគ្នាជាគូគាប់ វាជាអំណោយពីចក្រវាឡ កម្លាំងសេចក្តីស្រឡាញ់ដែលជាធម្មជាតិពិតនាំឲ្យមានការផ្សារភ្ជាប់ទៅនឹងប្រភពនៃជីវិត។ ក៏ប៉ុន្តែសភាពនៃចិត្តតែងប្រែប្��ួលជានិច្ច នៅពេលគេសម្រេចចិត្តរស់នៅជាមួយគ្នា គេបានបំភ្លេចចោលប្រវត្តិរូបរៀងៗខ្លួន លុះចិត្តស្រឡាញ់ប្រែជានឿយណាយហើយ ទើបគេនាំគ្នាសើរើបើកកកាយប្រវត្តិរូបទាំងនោះយកមកផ្ទៀងផ្ទាត់ឡើងវិញ ហើយទាមទារឲ្យកែតំរូវតាមចិត្តរៀងៗខ្លួន។ ទាំងនេះគឺមកពីពួកគេខ្វះសេចក្តីមេត្តាក្នុងចិត្ត បើគេមានមេត្តាគ្រប់គ្រាន់ រឿងអ្វីក៏មិនអាចកើតឡើងបានដែរ ! ។ ចូរប្រើបញ្ញាដើម្បីដោះស្រាយជាមួយលទ្ធផលក្រោយអាពាហ៍ពិពាហ៍ របស់ខ្លួនឯង ! មើលតែផ្លូវដែលអ្នកដទៃគេដើរទៅបានហើយ ហេតុអីពួកគេដើរបាន ? មកចម្លែកអីតែយើង ? ជីវិត វាគ្មានអ្វីចម្លែកទេ គឺតែប៉ុណ្ណឹងឯង ! ។ ចូរបំពេញចំណុចខ្វះខាតឲ្យគ្នា ដោយចិត្តសណ្តោសប្រោសប្រណី គេមិនអាចដោះស្រាយអំពើអាក្រក់់ ដោយអំពើអាក្រក់បានឡើយ ។ របស់ល្អវាទៅនៅជាមួយមនុស្សដែលមានគំនិតវិជ្ជមានជានិច្ច ។ 

Comments