រាគៈ ទោសៈ មោហៈ គឺជាផ្លូវនាំទៅរកកន្លែងខុស មិនមែនទៅរកកន្លែងត្រូវទេ ហើយចុះធ្វើម៉េចទៅដើម្បីដោះស្រាយជាមួយវាឲ្យបានទាន់ពេល ? គឺទាល់តែស្គាល់វាឲ្យបានច្បាស់ គ្រាន់តែស្គាល់មុខវាទាន់ពេល វាចុះខ្សោយកម្លាំងភ្លាមមួយរំពេចទុកពេលឲ្យបញ្ញាធ្វើការវិភាគបានទាន់ពេលវេលា រួចពីអំណាចវាមករកផ្លូវត្រូវវិញបាន។ លោភៈ ទោសៈមោហៈតែងនាំទៅរកក្តីវិនាសជានិច្ច។
គួរប្រុងប្រយ័ត្នពាក្យសំដី
គួរចេះជ្រើសរើសប្រើប្រាស់ពាក្យសំដីឲ្យបានល្អ...
ព្រោះថា នៅពេលយើងប្រើពាក្យសំដីមិនល្អ មិនត្រឹមត្រូវ យើងនឹងមានឈ្មោះថាបាត់បង់ការគ្រប់គ្រងលើពាក្យសំដីនោះហើយ ហើយនៅពេលនោះ យើងនឹងបាត់បង់តម្លៃនៅចំពោះមុខមនុស្សដែលនៅជុំវិញយើងជាមិនខាន...។

