និទានកំសាន្ត៖

N

និទានកំសាន្ត៖
ប៉ា !កូនចង់បំភ្លេចអតីតកាលដ៏សែនឈឺចាប់នេះណាស់ ! (កូនបានត្អូញត្អែរដាក់ឪពុក) ឪពុកលើកដៃអង្អែលក្បាលកូនថ្នមៗហើយតបថា ការចិញ្ចឹមអតីតកាលទុកគឺដូចជាចិញ្ចឹមពស់វែកទុកក្នុងបង្វេច លូកចំវាពេលណា វាចឹកពេលហ្នឹង ហេតុអីកូននៅតែចិញ្ចឹមវាទុកទៀត ? ។កូនតបៈ ប៉ា !កូនចង់បំភ្លេចវាចោលណាស់ តែកាន់តែចង់គឺកាន់តែនឹក ហើយឈឺចាប់ខ្លាំងណាស់ប៉ា ! ។ឪពុកញញឹមហើយបន្តៈ មិនចាំបាច់បំភ្លេចទេ! កូនគ្រាន់តែប្តូរទស្សនៈចំពោះរឿងនោះតែប៉ុណ្ណោះទៅបានហើយ < គិត >ដើម្បីផ្លាស់ប្តូរគំនិតអវិជ្ជមានមកជាគំនិតវិជ្ជមានវិញណាកូន! ។ទំលាប់របស់មនុស្សនៅពេលណាមានការរំជួលចិត្ត ដូចជាការនឹក ការអាល័យ ប្រតិកម្មចិត្តដែលបញ្ចេញមកមុនគឺជាចរិតអាធ្យាស្រ័យរបស់ខ្លួននេះឯង កំរបញ្ចេញការគិតវិភាគពីហេតុផលមកមុនណាស់ ចូរកូនរវាំងឃ្វាលតាមឃ្លាំមើលចិត្ត មើលចលនាវា ទើបមិនបើកចំហរការរំជួលចិត្តមកងាយៗ ឬបើរំជួលហើយក៏អាចបន្សាត់ចេញបានដោយការពិចារណាដែរ ចូរកូនព្យាយាមជួយខ្លួនឯងឲ្យបាន កើតទុក្ខក៏មកពីការគិត កើតសុខក៏មកពីការគិត ចេះគិតឲ្យកើតទុក្ខ ក៏ត្រូវចេះគិតឲ្យកើតសុខដែរ ហេតុអីក៏កូនគាំទ្រតែការគិតឲ្យកើតទុក្ខម៉្លេះ? ឧ បើវាបោះបង់កូនចោល ហេតុអីក៏កូនមិនគិតថាកូនក៏បានបោះបង់វាចោលដែរទៅ ម្តេចក៏មកឈឺចាប់អីតែម្នាក់ឯងដូច្នេះ កូនមិនបានផ្តល់យុត្តិធម៌ឲ្យខ្លួនឯងឡើយ ! វាជាការដាក់ទណ្ឌកម្មឲ្យខ្លួនឯងទៅវិញទេ កូនឯងនេះល្ងង់ណាស់ ! ។កូនបានស្តាប់ហើយក៏ក្រាបថ្វាយបង្គំលាឪពុកចាកចេញទៅ ! ។

Comments