នាងរត់រកអ្នក ស្រីខាតល័ក្ខណ៍រត់រកប្រុសកំបាក់អន្សា ! នេះជាពាក្យចាស់ទំុលោកពោលឡើង។ថ្ងៃមួយក្នុងនាមជាចាស់ទំដែលត្រូវបានគេអញ្ជើញចូលរួមស្តាប់ នឹងស្វែងរកដំណោះស្រាយឲ្យសង្សារមួយគូដែលប្រេះឆានឹងគ្នា ក្នុងការស្វែងរកភាពសខ្មៅនោះ ទើបខ្ញុំយល់ច្បាស់ថាជាតិជាស្រី មានតំលៃនៅលើការថែរក្សាខ្លួនឲ្យបានល្អ មិនត្រូវសើចលេងឡេះឡោះឬដើរជាមួយប្រុសកម្លោះណាទាំងអស់ ព្រោះពេលមានបញ្ហាកើតឡើង គឺនាងជាអ្នកចាញ់ខាងផ្លូវសីលធម៌ទាំងស្រុង គេតិះដៀលមារយាទនិងប្រមាថកាតទានទៅលើតំលៃក្នុងភាពជាមនុស្សស្រីរបស់នាង ឯខាងប្រុសគឺនៅតែល្អជារៀងរហូត។ ពីបូរាណមកហើយគេយល់ថាកំណើតស្ត្រីគឺជាទណ្ឌកម្មនៃធម្មជាតិ ការសម្រេចចិត្តឲ្យមានគភ៌គឺជាការបើកគំរបក្តាមឈូសឲ្យខ្លួនឯង។កំណើតបុរសគឺជាមោទនភាពនៃធម្មជាតិ ព្រោះត្រូវបានបង្កើតឡើងឲ្យមកថែរក្សាការពារបំរើមនុស្សស្រី ការសម្រេចចិត្តឲ្យមានកូនគឺជាលក្ខ័ណ្ឌដាច់ថ្លៃមួយដែលបុរសត្រូវបំពេញក្នុងការបម្រើគ្រួសារប្រពន្ធកូន! តែមនុស្សប្រុសច្រើនតែខ្សែលើស្ត្រីរហូត សូម្បីស្ត្រីខ្លះក៏កាន់ជើងកូនប្រុសឲ្យធ្វើបាបស្ត្រីដូចគ្នាដែរ។

