សុខភាពបន្តពួជៈ
ការធ្លាក់ស មានពីរប្រភេទ
១- ស សរីរៈសាស្ត្រ ជាសធ្លាក់នៅកណ្តាលខែនៃវដ្តរដូវ ដូចសស៊ុត ក្លិនឆ្អាបៗ មិនបណ្តាលឲ្យចុកចង្កេះ ក្តៅខ្លួន រមាស់ទ្វារអ្វីទាំងអស់ វាជួយសម្រួលការរួមដំណេកផងដែរ មើលថែសំអាត ព្រោះការមិនបានសំអាត អាចក្លាយជាការបង្ករោគបាន ។ សប្រភេទនេះមិនចាំបាច់ព្យាបាលទេ ។
២- ស បង្ករោគ ជាសធ្លាក់ពេញមួយខែ មានក្លិនមិនល្អ រមាស់ទ្វារ ចុកចង្កេះ ក្តៅខ្លួន ឈឺក្បាល អស់កម្លាំងជាដើម ។ វាអាចបណ្តាលមកពីពួកផ្សិត សត្វទ្រីកូម៉ូណាស ឬ សកាមរោគ ដែលចាំបាច់ត្រូវទៅជួបពេទ្យជំនាញផ្នែករោគស្ត្រី ។

