គោលបំណងពុទ្ធបរិស័ទ

N

គោលបំណងពុទ្ធបរិស័ទ គឺបង្កើតចេតនាយ៉ាងខ្លាំងក្នុងអំពើល្អសប្បុរសធម៌និងការត្រាស់ដឹង ហេតុនេះត្រូវចេះជួយលើកទឹកចិត្តគ្នា ដើម្បីជាប្រយោជន៍ដល់សត្វលោក ។ពាក្យថាធម្មៈប្រែថាជាការបំភ្លឺគំនិត ឬ ជាសិល្បៈនៃការផ្លាស់ប្តូរការគិត ដើម្បីរឹតបន្តឹងដល់សន្តិភាពនិងសេចក្តីសុខផ្ទាល់ខ្លួន។ភាពខុសគ្នាវាពិតជាមាននៅក្នុងខ្លួនមនុស្សម្នាក់ៗ ប៉ុន្តែតើយើងខំរកវាឲ្យឃើញ ដើម្បីសេចក្តីសុខ ឬ ដើម្បីឲ្យកើតទុក្ខ ? ត្រូវចេះប្រើសក្តានុពលដើម្បីរកមើលឲ្យឃើញលក្ខណះរួមរបស់មនុស្សវិញម្តង ដើម្បីបង្កើនគុណភាពការគិតនិងសុខសន្តិភាពជាសកលមិនល្អទេឬ ! ។

Comments