មនុស្សចិត្តធម៌មានបេះដូងធំណាស់

N

មនុស្សចិត្តធម៌មានបេះដូងធំណាស់(ក្តីមេត្តា) ក៏នៅតែមិនល្មមនឹងមនុស្សដែលគេមិនពេញចិត្តខ្លួន ! ។ បើគេច្រានយើងចេញហើយកុំនៅឲ្យគេធុញថប់ធ្វើអីទៀត ទៅរកកន្លែងដែលគេផ្តល់តំលៃឲ្យខ្លួនវិញទៅមិនល្អទេឬ ? ។ កន្លែងដែលស្ងប់ស្ងាត់គ្មានសម្លេងគ្មានការលំបាក គ្មានវិបត្តិគឺនៅក្នុងចិត្ត ភាពស្ងប់ស្ងាត់គឺអាចធ្វើបានដោយគ្រាន់តែយកបញ្ហាទាំងអស់ញាត់ចូលក្នុងបេះដូងដោយការពេញចិត្តទៅវាជាការស្រេចបាត់ទៅហើយ ! ធ្វើអ្វីដោយក្តីស្រឡាញ់ពេញចិត្តទើបទទួលបានផលល្អ ។ ពេលជួបបញ្ហាដែលលំបាកខ្លាំងរហូតដល់ផ្លូវចិត្តធ្លាក់ចុះដល់កំរិតសូន្យ បើគេឆ្លងកាត់បាននោះ គេនឹងទទួលបានរង្វាន់ធំពីជីវិតជាពុំខាន ! ។

Comments