ពង្រឹងសតិយ៉ាងខ្ជាប់ខ្ជួនទីបំផុត នីវរណៈ៥ស្ងប់ទ្រោមទៅ ដោយសារឯកគ្គតាចេតសិកបានកើតឡើង ចិត្តតាំងនៅមូលស្មើក្នុងអារម្មណ៍តែមួយ ពេលចេញចាកសមាបត្តិពិចារណានូវសង្ខារ គឺធម្មជាតិកើតរលត់ ឧបាទានកាន់តែស្រាលស្តើង សំយោជនសឹកដាច់រិចរឹល មគ្គផលចម្រើនឡើងជាលំដាប់ ! សូមអនុមោទនា មហាកុសលចេញចាកទុក្ខ ! អ្នកសមរភូមិមុខប្រឹងប្រយុទ្ធជាមួយខ្មាំងខាងក្នុងហើយផ្សាយមេត្តាចិត្តជួយអ្នកខាងក្រោយ ឯអ្នកសមរភូមិក្រោយប្រឹងជួយស្បៀងបន្ត ពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរំដោះខ្លួនពីអន្លង់វដ្តៈ នេះជាប្រពៃណីពុទ្ធសាសនា ។

