មិនបាច់ច្រណែនគ្នាទេ ព្រោះអ្វីៗមិនទៀងឡើយវាកើតរលត់ទេ សុខទុក្ខកើតឡើងម្តងគេ ម្តងយើង ! កុំតាមចាប់កំហុសគ្នាអី ព្រោះឲ្យតែជាមនុស្សនៅតែមានកំហុសតាំងពីកើតទៅទល់ថ្ងៃស្លាប់ដូចតែគ្នាទេ មនុស្សល្អតែងប្រុងប្រយ័ត្នកុំឲ្យខ្លួនឯងមានកំហុសទៅលើអ្នកដទៃជានិច្ច ។ មិនបាច់តាមសម្លាប់គ្នាទេ ព្រោះម្នាក់ៗសុទ្ធតែជាពួជអ្នកស្លាប់ដូចៗគ្នា គ្រាន់តែមុនក្រោយគ្នាប៉ុណ្ណោះ ។ មិនបាច់ស្អប់ខ្ពើមគ្នាទេ ព្រោះទាំងអស់គ្នានឹងក្លាយទៅជាគំរង់ដូចៗគ្នានៅថ្ងៃណាមួយ មិនបាច់ចង់ឈ្នះចាញ់គ្នាទេ ព្រោះទាំងអស់គ្នាសុទ្ធតែជាអ្នកចាញ់មច្ចុរាជដូចៗគ្នា ។ កុំមើលងាយគ្នាអី ទាំងអស់គ្នាសុទ្ធតែកើតពីក្រម៉រផែនដីទេ ហើយនឹងក្លាយទៅជាចំណីដីវិញដូចៗគ្នា ! មិនបាច់កុហកគ្នាទេ ព្រោះទាំងអស់គ្នាសុទ្ធតែជួបភាពមិនពិត គ្រប់យ៉ាងគឺជាភាពកុហករបស់ធម្មជាតិ ។ មិនបាច់លួចគំនិតនិងកិត្តិយសគ្នាទេ ព្រោះគ្រប់យ៉ាងសុទ្ធតែត្រូវបាត់បង់ទៅវិញដដែលទេ ។ ទាំងអស់គ្នា សុទ្ធតែមានអ្វីៗគ្រប់យ៉ាង(ខន្ធ៥មានបរិបូណ៌ហើយ) ចូររីករាយជាមួយវាចុះ ! កុំបន្តធ្វើអ្វីដែលនាំឲ្យជីវិតមានការលំបាកដោយសារតែគំនិតអី ! ។

