សំណើចពេលព្រឹក ! រឿងកូនពូកែឆ្ងល់ !

N

សំណើចពេលព្រឹក ! រឿងកូនពូកែឆ្ងល់ !
នៅមិននៅកូនសួរប៉ាថា ប៉ា ! តើពាក្យថាប៉ាម៉ាក់ប្រែថាម៉េច ? ប៉ាទ្រឹងមួយស្របក់ទើបតបថា ប៉ាម៉ាក់គឺជាអ្នកបង្កើតកូនមករួចហើយប៉ាធ្វើជាស្បែកជើងរបស់កូន ចំណែកម៉ាក់ធ្វើជាកាបូបលុយរបស់កូន ។ ហុីៗ ហាៗ អូចឹងទេហ្អី ! ចឹងយល់ហើយ ប៉ាម៉ាក់ដូចជាអាខ្មៅនិងមីសម្បត្តិដែរ វាកើតកូនបានមួយសំបុក ! កូននិយាយបណ្តើរចង្អុលទៅឆ្កែនៅក្បែរគុម្ពផ្កាបណ្តើរ ។ អឺ ! ទាំងឪទាំងកូនសុទ្ធតែពូកែប្រៀបធៀបហ្ន អញមិនដឹងខ្លួនសោះក្លាយជាមីសម្បត្តិនិងគេដែរ (ម៉ាក់និយាយ)។ចប់ ! មិនសើចទេហី ! ខំរកនឹកសឹងអីទំរាំតែងបានបុិននឹងណាជួយសើចលើកទឹកចិត្តតិចមក !

Comments