ថ្វីត្បិតតែពិភពលោកពោរពេញទៅដោយឧបាយកល ប៉ុន្តែយើងក៏មិនត្រូវធ្វើជាមនុស្សគ្មានគុណធម៌នោះទេ ព្រោះថ្ងៃណាមួយអំពើអាក្រក់នឹងធ្លាក់មកលើខ្លួនយើងបាន ។ មនុស្សខ្លះខិតខំដើម្បីឧត្តមគតិនិងកិត្តិយសធំខ្ពង់ខ្ពស់ដោយអំពើសុចរិត មនុស្សល្អត្រូវតែចូលរួមគាំទ្រគឺដើម្បីសេចក្តីសុខខ្លួនឯងដែរ ។ ជីវិតគ្រប់ទីកន្លែងគឺពោរពេញទៅដោយវីរៈភាព គឺដើម្បីឲ្យមនុស្សនាំគ្នាធ្វើតែអំពើដែលត្រឹមត្រូវ « សម្លេង change life style » ដែលមានអត្ថន័យធ្វើឲ្យពិភពលោកមានការភ្ញាក់រលឹកឡើង ដើរតាមសម្មាទិដ្ឋិ សម្មាសង្កប្បៈ បានបោកបក់គ្រប់ទីកន្លែង គឺដើម្បីភាពគង់វង់យូរអង្វែងនៃអាយុកាលភពផែនដីនេះឯង មិនមែនដើម្បីបំបាក់មុខមាត់អ្នកណា គឺដើម្បីតែទម្លាក់ទិដ្ឋិមានះក្នុងជំនឿខុសឆ្គងនិងរំងាប់អធិករណ៍ក្នុងលោកតែប៉ុណ្ណោះ ! ។

