ធម្មទេសនាដែលព្រះសម្មាសម្ពុទ្ធបានសម្តែងមានៈ
១- សម្មតិទេសនាៈ ព្រះអង្គសម្តែងពីការពិតចំពោះភ្នែក មានសត្វបុគ្គល កើតស្លាប់ មានកម្មសិទ្ធផ្ទាល់ខ្លួន មានបុណ្យបាប គុណទោស មានផលកម្ម មានតួខ្លួនដែលត្រូវខំរស់ខំរក ខំរក្សា ដោយអំពើសុចរិត និង ត្រូវចេះធ្វើអំពើល្អ ព្រោះលោកនេះមិនមានអ្វីល្អសម្រាប់យើង ឲ្យដូចយើងជាមនុស្សល្អនោះទេ ។
២- ក្នុងបរមត្ថទេសនាៈ ព្រះអង្គពន្យល់ពីទុក្ខទោសដែលកើតមកពីសេចក្តីប្រកាន់ ទុក្ខទោសនៃឧបាទាន សក្កាយទិដ្ឋិ តណ្ហា ព្រោះដោយសារតែការប្រកាន់នោះហើយដែលនាំឲ្យមានការភ័យខ្លាចស្លាប់ ភ័យខ្លាចបាត់តួខ្លួនមិនកើតទៀត គឺការមានះប្រកាន់នេះហើយដែលនាំឲ្យមានការទើសចិត្ត ការប្រព្រឹត្តិអំពើទុច្ចរិតមិនចេះស្កប់ស្កល់ នាំឲ្យមានជម្លោះទាស់ទែងការកាប់សម្លាប់ឆក់ប្លន់គ្នាជាដើម ។ ព្រះអង្គបង្រៀនពីធាតុផ្សំផ្សេងៗរបស់រូបនិងនាម បង្រៀនពីសច្ចៈធម៌របស់រូបនិងនាម ដើម្បីឲ្យមានបញ្ញាមើលឃើញច្បាស់តាមសេចក្តីពិតរបស់រូបនិងនាម មានតែវិបស្សនារំលត់ឧបាទាន ការប្រកាន់មាំនេះទេទើបជីវិតមានក្តីសុខ ។
៣- អរិយសច្ចៈ ជាសេចក្តីពិតដ៏ប្រសើរក្រៃលែងជាងគ្មាន បើចង់បានក្តីសុខគឺត្រូវរំលត់ហេតុនៃទុក្ខ ការរំលត់ហេតុគឺមគ្គមានអង្គ៨ កិច្ចដទៃក្រៅពីនេះមិនជាឋានៈទេ ។

