បញ្ហាដ៏ធំក្នុងពិភពលោកបច្ចុប្បន្

N

គួរឲ្យចាប់អារម្មណ៍សង្គ្រាមរវាងត្រូវនិងខុស ព្រោះមនុស្សសុទ្ធតែឈរនៅភាគីទាំងសងខាងដើម្បីចង្អុលបង្ហាញពីបញ្ហាពិតដែលពួកគេមាន នេះជាបញ្ហាដ៏ធំក្នុងពិភពលោកបច្ចុប្បន្ន ។ គោលដៅទស្សនៈរបស់មនុស្សគឺជាសារពើព័ន្ធដ៏ស្មុគស្មាញ ព្រោះជាឧស្សាហកម្មនៃគំនិតដែលមានភាពមានះប្រកាន់ជាស្នូលដ៏រឹងមាំរៀងៗខ្លួន ។ សួរថា តើរឿងនេះចប់ឬទេ ? ចម្លើយយ៉ាងខ្លីគឺមិនចប់ទេ ! ទីណាមានមនុស្សទីនោះហើយគឺជាបញ្ហា ។ ដើម្បីបន្ធូរភាពតានតឹង ព្រះពុទ្ធបានផ្តល់អនុសាសន៍លើបញ្ហានេះ « លោកនេះ គេមិនអាចធ្វើឲ្យមានការយល់ឃើញតែមួយបានឡើយ » ប៉ុន្តែគេអាចនាំគ្នាគិត ពីភាពរីកចម្រើនលើមតិយោបល់ទាំងនោះបាន ដោយការទម្លាក់មានះដើម្បីស្តាប់គំនិតគ្នាជាមុនសិន សេចក្តីសុខកើតពីការសម្បទានសម្របសម្រួលគ្នាតែប៉ុណ្ណោះ ! ។ ត្រូវចាំពុទ្ធដីកាលើដំណោះស្រាយជម្លោះដណ្តើមទឹកស្ទឹងរោហិណី « រាល់ជម្លោះទាស់ទែងទាំងអស់ មិនអាចបញ្ចប់ដោយការកាប់សម្លាប់បានឡើយ មានតែអង្គុយចុះ ហើយជជែកគ្នាតែប៉ុណ្ណោះ » ។

Comments