ឥទ្ធិបាទធម៌៤ញ៉ាំងឲ្យក្លាយជាមនុស្សពូកែអស្ចារ្យ គឺអ្នកត្រូវតែ

N

ឥទ្ធិបាទធម៌៤ញ៉ាំងឲ្យក្លាយជាមនុស្សពូកែអស្ចារ្យ គឺអ្នកត្រូវតែ
១- ជាមនុស្សពូកែដាក់ផែនការ
២- ពូកែធ្វើឲ្យសម្រេចផែនការ
៣- ពូកែដោះស្រាយបញ្ហា
៤- ពូកែទំនាក់ទំនង
ភាពពូកែ៤យ៉ាងនេះ បើយើងដឹងខ្លួនថាយើងនៅខ្វះផ្នែកណាមួយ ត្រូវហ្វឹកហាត់បំពេញផ្នែកនោះភ្លាម មិនត្រូវមានះទទឹងទិស (មនុស្សល្ងង់ដើររកគ្រូមិនបាន មនុស្សឆ្លាតសូម្បីបានជួបមនុស្សល្ងង់ក៏អាចយកជាគ្រូបាន) ចិត្តមានះកើតឡើងទីណា គឺបំផ្លាញទីនោះ(សូម្បីមានះក្នុងការសាងកុសល មានមនុស្សខ្លះមានះក្នុងការព្យាយាមជ្រុលមិនចេះស្តាប់គេឯង ប្រឹងរៀនខុសរបៀបទាល់តែឆ្កួតក៏មាន មានះនិងឧបាទានជាទុក្ខ) ។ ពួកស្បែកសគេពូកែធ្វើផែនការនេះណាស់ ជាជនជាតិដែលរស់ប្រកបដោយចក្ខុវិស័យ ទើបជាតិគេរស់មានក្តីសុខច្រើន ។
ឥទ្ធិបាទធម៌៤ ជាធម៌ដែលបង្កើតឲ្យមានវឌ្ឍនភាព(Progress)និងឬទ្ធិបាដិហារ្យ(Power)
១- ឆន្ទះ ឬ ឆន្ទះសមាធិ មានសេចក្តីពេញចិត្តទើបមានការគិតប៉ងប្រាថ្នា តែជាការប៉ងប្រាថ្នាដ៏អស្ចារ្យ ហើយមានការតំកល់ចិត្តដើម្បីធ្វើ ជាផ្នែកវិជ្ជមានមួយនៃគំនិត(ការស្រមើស្រមៃវិជ្ជមាន មិនមែនជាគំនិតអណ្តែតអណ្តូងទេ)ដូចជាលោកតាប៌ុនថាន់(សូមរកអានប្រវត្តិគាត់)ពីប្រាក់៧កាក់ក្លាយជាសេដ្ឋី គឺគាត់តែងស្រមៃឃើញគាត់ក្លាយជាជាងទងដ៏ល្បីល្បាញ ហើយគាត់ព្យាយាមធ្វើឲ្យការស្រមៃរបស់គាត់បានសម្រេច។
២- វីរយ ឬ វីរយសមាធិ ក្រោយពីមានសេចក្តីពេញចិត្តក្នុងការប៉ងប្រាថ្នាហើយ ត្រូវខិតខំព្យាយាមដ៏ខ្លាំងក្លា ត្រូវដំកល់ចិត្តក្នុងការព្យាយាមដ៏ខ្លាំងក្លា ក្នុងការធ្វើឲ្យបានសម្រេច។
៣- ចិត្តះឬចិត្តសមាធិ ត្រូវប្រឹងប្រែងធ្វើឲ្យអស់ពីចិត្តពីថ្លើម យកចិត្តយកការគិតជាប្រធាន កុំរាថយ ធម៌ទាំងឡាយមានចិត្តជាធំ ធ្វើបានសម្រេចក៏ព្រោះចិត្តមិនបានសម្រេចក៏ព្រោះចិត្ត។
៤- វិមំសាឬវិមំសាសមាធិ យកចិត្តដំកល់ក្នុងការគិតត្រិះរិះពិចារណា រកហេតុផល កុំចេះតែមានះធ្វើ ត្រូវដកថយឬទៅមុខ ត្រូវរិះគិតឲ្យបានច្បាស់ ចុះចាញ់ដើម្បីជោគជ័យ បើត្រូវធ្វើគឺធ្វើភ្លាម មិនត្រូវលំបាកក្នុងការផ្លាស់ប្តូរការគិតឡើយ។ផ្នែកនេះគឺជាតួបញ្ញាសុទ្ធសាធ។សារុបមក បើចង់ធ្វើការងារណាមួយឲ្យបានសម្រេចត្រូវមានការពេញចិត្តធ្វើ មានឆន្ទះដ៏អស្ចារ្យ មានព្យាយាមដ៏ខ្លាំងក្លា មានការតំកល់ចិត្តរឹងមាំដូចភ្នំថ្មតាន់ មានបញ្ញាបត់បែនប្រែប្រួលតាមសភាពការណ៍ ចេះស្គាល់ឪកាសល្អនិងមិនល្អ ដើម្បីបំពេញ។សូមទទួលយកឥទ្ធិបាទធម៌៤ទៅប្រើដើម្បីបានសម្រេចបំណងតាមក្តីប៉ងប្រាថ្នា ។

Comments