នៅពេលគេគិតថាខ្លួនជាមនុស្សឆ្លាត ពេលនោះអំនួតបានកើតឡើង នៅពេលគេមិនឋិតក្រោមឥទ្ធិពលគំនិតថាខ្លួនឆ្លាត ពេលនោះបញ្ញាពិតប្រាកដក៏បានកើតឡើង ។ អំនួតតែងធ្វើឲ្យខ្លួនឯងនិយាយប្រមាថមើលងាយគេឯងដូចជាមនុស្សវិកលចរិតឥតឈប់ឈរ ប៉ុន្តែយកសាច់ការមិនបានទេ ព្រោះទិសដៅរបស់វា គឺអញគ្រាន់បើប្រសើរលើសគេ និង អញត្រូវតែឯងតែប៉ុណ្ណោះ វាឆ្ពោះទៅខាងក្រៅទាំងស្រុង ដែលផ្ទុយពីធម្មៈបញ្ញាដែលទម្លុះផ្លាស់ប្តូរពីខាងក្នុង ។ បើគេគ្មានការចម្រើនភាវនាទេ គេពិតជាគ្មានឪកាសបានចូលដល់អានុភាពដ៏ជ្រៅដែលឋិតនៅពីខាងក្នុងខ្លួនគេឡើយ ។

