១- ចូរផ្តោតការយកចិត្តទុកដាក់លើអំពើរបស់អ្នកច្រើនជាងកេរ្តិ៍ឈ្មោះរបស់អ្នក ពីព្រោះអត្តចរិករបស់អ្នកគឺជាអ្វីដែលអ្នកត្រូវប្រើវារាល់ថ្ងៃ ឯកេរ្តិ៍ឈ្មោះរបស់អ្នកវាគ្រាន់តែជាអ្វីដែលអ្នកដទៃគិតពីអ្នកតែប៉ុណ្ណោះ! ។
២- សូមកុំខ្លាចជីវិត ! បើអ្នកជឿថាជីវិតមានតំលៃ ជំនឿរបស់អ្នកនឹងជួយបង្កើតការពិត ។ ចូរធ្វើរឿងមួយដែលអ្នកគិតថាអ្នកមិនអាចធ្វើបានសាកមើល បើបរាជ័យត្រូវព្យាយាមម្តងទៀត ធ្វើលើកទីពីរនឹងបានល្អប្រសើរជាងមុនជាមិនខាន ។ មនុស្សមិនដែលជំពប់ដួលមកពីគេមិនដែលដើរលើផ្លូវដែលលំបាក បើអ្នកធ្លាប់ដើរកាត់ផ្លូវលំបាកហើយ ផ្លូវបែបណាក៏នៅតែដើរបានស្រួលដែរ ។
៣- ជីវិតគឺជាការធ្វើដំណើរ វាមិនមែនជាគោលដៅទេ ។ មិនសំខាន់ថា
មានការឈឺចាប់ប៉ុណ្ណានោះទេ អ្វីៗគឺដើម្បីតែភាពប្រសើរឡើងក្នុងការរស់នៅរបស់យើងតែប៉ុណ្ណោះ ! ។ អ្វីដែលយើងអាចសិក្សាបានពីជីវិតគឺស្នាមញញឹមនិងភាពស្ងប់ស្ងាត់ ។
៤- មនុស្សម្នាក់ៗមានតណ្ហារាប់មិនអស់ តែអ្នកមិនត្រូវភ្លេចតណ្ហាមួយគឺ ចំណង់ក្នុងការរំលត់តណ្ហា ! ។
៥- មេរៀនដែលព្រះពុទ្ធបានបង្រៀន ការលើកតំកើងធម៌របស់ខ្លួនមិនមាន ការបន្តុះបង្អាប់ធម៌អ្នកដទៃក៏មិនមាន ព្រះអង្គសម្តែងធម៌សំដៅយកព្រះអរហត្តតែម៉្យាង ធ្វើឲ្យអ្នកប្រតិបតិ្តដឹងដោយខ្លួនឯងថា អាសវៈធម៌របស់អាត្មាអញអស់ហើយ ។ ប៉ុន្តែសត្វលោកមិនងាយនឹងលះបង់លាភសក្ការៈ នឹងការសរសើរក្នុងកាលឥឡូវនេះបានទេ ទើបស្ត្រីទាំងឡាយបង្កើតបានតែកូនស្លាប់(ស្លាប់គំនិតស្លាប់ប្រយោជន៍)រកទីពឹងក្នុងមគ្គព្រហ្មចរិយមិនបាន ។

