ការរស់នៅគឺជាការបង្ហាញពីអ្វីដែលខុសគ្នា

N

១-ការរស់នៅគឺជាការបង្ហាញពីអ្វីដែលខុសគ្នា ទើបនាំឲ្យមានភាពច្របូកច្របល់វឹកវរមិនឈប់ឈរ ប៉ុន្តែធម៌គឺជាការបង្ហាញពីអ្វីដែលមានតែមួយទើបស្ងប់ស្ងាត់មិនវឹកវរជ្រួលច្របល់។
២-បណ្តុះមនោសញ្ចេតនាឲ្យមានសេចក្តីស្រឡាញ់ទើបជីវិតគេមានតម្លៃ ! ព្រោះមនុស្សដែលមានមនោសញ្ចេតនាពិត ទើបជាមនុស្សដែលមានចក្ខុវិស័យ ។
៣-រស់នៅត្រូវតែប្រើសេចក្តីស្រឡាញ់ព្រោះវាគឺជាច្រកផ្លូវតែមួយគត់ដែលនាំមនុស្សទៅកាន់ភាពរីករាយបាន ។ មនុស្សសឹងតែទូទៅគ្មានអ្នកណារីករាយជាមួយការិះគន់មើលងាយនិងការស្តីបន្ទោសទេ ចង់ជួយគេឲ្យមានការផ្លាស់ប្តូរកុំចោលការសរសើរនិងការពន្យល់ហេតុផល។

Comments