ជីវិតដាក់វិញ្ញាសារឲ្យយើងប្រឡងរាល់ថ្ងៃ !

N

យើងមិនអាចឈប់សិក្សាបានទេ ព្រោះជីវិតដាក់វិញ្ញាសារឲ្យយើងប្រឡងរាល់ថ្ងៃ ! វិញ្ញាសារផ្តាច់ព្រាត់គឺ ការបែកបាក់ព្រាត់ប្រាសមនុស្សដែលខ្លួនស្រឡាញ់១(ព្រាត់សត្វសង្ខារជាទីស្រឡាញ់) នឹងការបែកព្រាត់ពីខ្លួនឯង១(ចុតិកិច្ច) ។ មើលចិត្តឲ្យជាប់ថាតើ ចំណេះដែលខ្លួនបានទទួលពីព្រះធម៌យកមកជួយខ្លួនឯងបានឬទេ ? បើទទួលបានគឺ សូមអនុមោទនា បើទទួលយកមិនបានទេ ក៏ត្រឹមតែអត់ធន់ រួចហើយនៅតែសិក្សានិងបដិបត្តិជាបន្តទៀត ព្រោះកម្លាំងសតិនិងបញ្ញារបស់យើងនៅទន់ខ្ចី ឯកិលេសនៅចាស់ក្លានៅឡើយ ។

Comments