និទានកំសាន្តចិត្ត !
គ្រួសារលី ជាមហាគ្រួសារដ៏ធំមួយនៅយ៉ាងចូវ ដែលចិញ្ចឹមកូនតាមបែបត្រកូលអធិបតេយ្យនិយម(គោរពដូនតាពុកម៉ែជាធំ)កូនចៅគ្មានសិទ្ធអារកាត់អ្វីទាំងអស់ អ្វីៗនៅលើជីដូនជីតាឬ ពុកម៉ែជាអ្នកសម្រេចដាច់ខាត ។ នៅថ្ងៃមួយ លីសុនមីង ជាចៅកម្លោះ បានស្រឡាញ់ស្រីបំរើដែលជាស្រីមេម៉ាយ ជីដូនជីតាបានប្រឆាំងដាច់ខាត ! ទាំងឪពុកម្តាយក៏ដូចគ្នា ប៉ុន្តែចៅកម្លោះសុខចិត្តស្លាប់ដើម្បីការពារឧត្តមគតិខ្លួនមិនថយក្រោយជាដាច់ខាត ! ។នៅទីបំផុត ក្រោមដំបូលផ្ទះដ៏ស្តុកស្តម្ភក្លាយជាមហាបដិវត្តដ៏អពមង្គល លទ្ធផលបានត្រឹមតែ ដោតទង់មរណៈជាសញ្ញាជំនួសឲ្យតំណក់ឈាមដ៏ក្តៅគគុករបស់ចៅប្រុសសំណព្វចិត្ត ! ។ ពួកអ្នកចិត្តសាស្ត្របានវិភាគពីកំហុសឆ្គងក្នុងមហាគ្រួសារលីថា ៖ នេះហើយលទ្ធផលចិញ្ចឹមកូនបំបិទសិទ្ធិសេរីភាព មិនឲ្យមានការសម្រេចចិត្តផ្ទាល់ខ្លួន ដល់ពេលមានបញ្ហាគឺមានះទទឹងទិសលែងស្តាប់គ្នាបានដូច្នេះឯង ! មុខមាត់គ្រួសារ មុខមាត់ចាស់ទុំ ខ្លាចបាត់បង់ជាងការបាត់បង់អាយុជីវិតកូនចៅ ! អ្នកណាបានកើតក្នុងត្រកូលនោះមិនដឹងថាជាសំណាងឬក៏អភ័ព្វឲ្យប្រាកដទេ ? តើនេះជាកំហុសអ្នកណា ? តើយើងគួរដោះស្រាយដូចម្តេច បើជាកូនចៅយើងវិញ សូមចូលរួមមានមតិទាំងអស់គ្នាផង ដើម្បីបានទទួលពិសោធជីវិត ! ។

