» អត្ថប្រយោជន៍ និង របៀបធ្វើទឹកដោះគោម្សៅរមៀត:
- បន្ថយការរលាក និងការឈឺចាប់: ទឹកដោះគោល្មៀតសម្បូរទៅដោយសារធាតុប្រឆាំងការរលាក ដែលជួយគ្រប់គ្រង និងបន្ថយការឈឺចាប់សន្លាក់ឆ្អឹង។
- ជំនួយដល់ការគេង: សារធាតុនៅក្នុងរមៀតជួយបន្ធូរអារម្មណ៍តានតឹង ធ្វើឱ្យអ្នកគេងលក់កាន់តែស្កប់ស្កល់។
- បណ្តេញជាតិពុល និងសម្រស់ស្បែក៖ ការទទួលទានជាប្រចាំជួយសម្អាតជាតិពុលក្នុងរាងកាយ ធ្វើឱ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង។
- ពង្រឹងប្រព័ន្ធភាពស៊ាំ: ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ ក្អក និងបញ្ហាឈឺក្បាលផ្សេងៗ។
» គ្រឿងផ្សំ:
- ទឹកដោះគោស្រស់ ១ កែវ
- ម្សៅរមៀតសុទ្ធ (កន្លះឬ១ស្លាបព្រាកាហ្វេ)។
» របៀបធ្វើ និងទទួលទាន:
1.ដាំទឹកដោះគោ (មិនត្រូវដាំឱ្យពុះខ្លាំងពេកទេ)។
2.ដាក់ម្សៅរមៀតចូល ហើយកូររហូតទាល់តែរលាយសព្វចូលគ្នា។
3.ទទួលទានពេលក្តៅតិចៗ មុនពេលចូលគេងរៀងរាល់យប់ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
> បរិភោគទឹកដោះគោនឹងម្សៅរមៀតជាប្រចាំមុនចូលគេងរយៈពេល ១ ខែនឹងធ្វើអោយយើងឃើញថាយើងមានសុខភាពល្អជាងមុន ហើយសម្រាប់មនុស្សស្រីមានស្បែកភ្លឺថ្លា និងរដូវមកទៀងផងដែរ។

