
ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចឃាត់ខ្លួនក្រុមចោរប្លន់ចំនួន ៥នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងពីស្ត្រីម្នាក់កាលពី ៤ថ្ងៃមុន។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យដែលជាក្មេងស្ទាវមួយក្រុមនេះ បានធ្វើសកម្មភាពប្លន់យកម៉ូតូពីស្ត្រីម្នាក់ រួចគេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ពួកគេនៅក្នុងបន្ទប់ជួលមួយកន្លែង។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយមានកិច្ចសហការរវាងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់។
Kandal Province: Five young suspects involved in a motorcycle robbery were arrested by police four days after the crime. The successful arrest was the result of a coordinated operation between the Ang Snuol District Police in Kandal province and the Pur Senchey District Police in Phnom Penh.
According to police reports, the group of gang members had previously ambushed a woman and stolen her motorcycle before fleeing the scene. Following a detailed investigation and tracking, authorities were able to pinpoint the group's location to a rental room where they were hiding.
The joint operation led to the apprehension of all five suspects. They are currently being held in custody, and police are preparing the necessary legal case files to refer the suspects to the Kandal Provincial Court for further legal proceedings.
