លោក ថោ ជេដ្ឋា ថ្លែងក្នុងកិច្ចសន្ទនាអាស៊ាន

N
news4kh

នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាគោលនយោបាយទី៣ ស្ដីពីការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ នៅវិមានរដ្ឋសភា។

នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបានការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាគោលនយោបាយទី៣ ស្ដីពីការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្ដិសុខស្បៀង និងអាកាសធាតុ (ASEAN RAI)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទបន្ទាយស្រី នៃវិមានរដ្ឋសភា ដោយមានកិច្ចសហការរវាងរដ្ឋសភាកម្ពុជា និងលេខាធិការដ្ឋានអាយប៉ា។ ក្នុងនោះ មានការចូលរួមពិភាក្សាពីវាគ្មិនសំខាន់ៗ រួមមាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន លោកស្រី Lindia Norberta Dos Santos Martins មកពីទីម័រឡេស្ដេ លោក ហ៊ីម នឿន និងលោកស្រី Yasmin Siddiqi តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ។

0.000 SRY
Khmer Dispatch
Write your comment...

Comments