
ដើម្បីជាការលើកទឹកចិត្ត និងជួយជំរុញស្មារតីសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឯកឧត្តម គង់ គីមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសនូវដំណឹងដ៏រំភើបមួយ ដោយសន្យានឹងផ្តល់រង្វាន់ជាម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគិរីទាំងឡាយណា ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A នៅក្នុងឆ្នាំនេះ។
ការប្រកាសផ្តល់រង្វាន់ធំនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើការសិក្សា និងការប្រកួតប្រជែងសមត្ថភាពក្នុងចំណោមយុវជន ក៏ដូចជាការផ្តល់តម្លៃដល់ការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អប្រសើរ។ អាជ្ញាធរខេត្តសង្ឃឹមថា តាមរយៈការលើកទឹកចិត្តនេះ ចំនួនសិស្សដែលទទួលបាននិទ្ទេសល្អក្នុងខេត្តមណ្ឌលគិរីនឹងមានការកើនឡើង ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ខេត្តនាពេលអនាគត។
In a significant move to boost student morale and encourage academic excellence, the Governor of Mondulkiri Province, H.E. Kong Kimny, has announced a special incentive for this year’s high school graduates. During a recent meeting, the governor pledged to reward any student in the province who achieves a "Grade A" in the upcoming National High School Diploma Exam (Bac II) with a brand-new motorcycle.
The initiative is designed to inspire students to dedicate themselves to their studies and strive for the highest honors. By offering such a substantial reward, provincial authorities hope to see an increase in the number of top-performing students in the region, ultimately contributing to the development of high-quality human resources for the province's future growth. This announcement has been met with excitement and appreciation from students and parents throughout Mondulkiri.
