
សមត្ថកិច្ចខេត្តស្វាយរៀង បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុម «KV» ដែលជាក្រុមក្មេងទំនើងចំនួន ៩នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពដេញកាប់អ្នកធ្វើដំណើរតាមដងផ្លូវ នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍។
ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចស្រុកចន្ទ្រា ទទួលបានព័ត៌មានរាយការណ៍ពីគ្រូពេទ្យនៅមណ្ឌលសុខភាពច្រេស អំពីករណីមានក្រុមយុវជននាំជនរងគ្រោះដែលមានរបួសធ្ងន់ធ្ងរត្រង់ក្បាលមកព្យាបាល។ បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
Authorities in Svay Rieng province have arrested nine members of a youth gang known by the alias "KV" for violently attacking travelers along public roads in Chantrea and Kampong Rou districts.
The crackdown was launched after Chantrea district police received a report from a medical staff member at the Chres Health Center regarding a group bringing a victim with severe head injuries for emergency treatment. Following swift action, all nine suspects were apprehended and transferred to the police station for legal proceedings.
