អាជ្ញាធរឃុំចំបក់ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលឆ្លងកាត់ទំនប់បង្ហៀរទឹកពាមពូល

N
news4kh
អាជ្ញាធរឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងបើកបរយានយន្តគ្រប់ប្រភេទឆ្លងកាត់ទំនប់បង្ហៀរទឹកពាមពូល។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីស្ថានភាពកម្ពស់ទឹកនៅក្នុងមូលដ្ឋានបានបន្តហក់ឡើងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរ។ អាជ្ញាធរបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា កម្ពស់ទឹកបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យអ្នកធ្វើដំណើរឆ្លងកាត់ទីនោះមានការយល់ដឹង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយសារចរន្តទឹកហូរខ្លាំង។ អាជ្ញាធរមានសមត្ថកិច្ចក៏បានសំណូមពរឱ្យពលរដ្ឋតាមដានព័ត៌មានជាប់ជានិច្ច និងដាក់សុវត្ថិភាពជាចម្បងក្នុងអំឡុងពេលទឹកឡើងនេះ។
Authorities in Chambak Commune, Phnom Sruoch District, Kampong Speu Province, have issued an urgent warning to residents to exercise extreme caution when traveling or driving across the Peam Poul spillway. The appeal comes as water levels in the local area continue to rise significantly, creating potentially hazardous conditions for commuters. On August 19, local officials noted a surge in water levels, prompting a call for all citizens to be vigilant and avoid taking risks while crossing the flooded spillway, where currents can become dangerously strong. The administration urges everyone to prioritize safety and stay updated on the water situation to prevent any accidents.
1384.170 SRY
Khmer Dispatch
Write your comment...

Comments

Helooo