
ខេត្តប៉ៃលិន៖ ជំនន់ទឹកភ្លៀងដែលបង្កឡើងដោយការធ្លាក់ភ្លៀងជាប់ៗគ្នារយៈពេលជាច្រើនថ្ងៃ រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា បានធ្វើឱ្យលិចលង់លំនៅឋាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្ទៃដីដំណាំកសិកម្មជាច្រើនកន្លែងនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រឈមមុខនឹងស្ថានភាពអាសន្ននេះ អាជ្ញាធរខេត្តប៉ៃលិន រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព។ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុងពេលទឹកជំនន់នេះ។
Pailin Province: Days of continuous heavy rainfall up to September 27 have caused severe flash flooding, submerging homes, roads, and agricultural crops across multiple locations in Sala Krau district, Pailin province.
In response to the emergency, provincial authorities, armed forces, and local officials have been actively deployed to rescue and evacuate affected residents, along with their livestock and essential belongings, to safer ground. Authorities have also advised residents to remain highly vigilant regarding potential hazards during the ongoing flood situation.


