
កិច្ចប្រជុំកំពូលស្តីពីអវកាសរយៈពេល ២ថ្ងៃ នៅទីក្រុងប៉ារីស ដែលមានអ្នកចូលរួមជាង ២,០០០នាក់ បានបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា។ តាមរយៈការប្រកាសអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីការវិនិយោគទុនចំនួន ២០ ពាន់លានអឺរ៉ូ ក្នុងវិស័យអវកាស។ ប្រមុខរដ្ឋបារាំងរូបនេះ ចង់ឃើញទ្វីបអឺរ៉ុបក្លាយជាមហាអំណាចអវកាសដែលមានកិត្តិយស និងសមត្ថភាពស្មើមុខស្មើផ្ទាត់ជាមួយប្រទេសមហាអំណាចដទៃទៀត។ លោក ម៉ាក្រុង បានថ្លែងសារនេះនៅចំពោះមុខអវកាសយានិក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពី ១២០ ប្រទេស។
A two-day space summit in Paris, which gathered over 2,000 participants, concluded on Thursday, September 10. Announcing close cooperation with Germany, French President Emmanuel Macron confirmed an investment of 20 billion euros into the space sector. The French leader expressed his vision for Europe to become a major space power on an equal footing with other global powers. President Macron made this announcement before an audience of astronauts, heads of state, government leaders, and delegates representing 120 countries.
