ល្បែងស៊ីសងយូគីនៅស្រុកបុរីជលសារ បើកលេងដោយមិនខ្លាចញញើតច្បាប់

N
news4kh
ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះទីតាំងល្បែងស៊ីសងប្រភេទ «យូគី» ឬ «ខែឆ្នាំទាំង១២» ដែលកំពុងដំណើរការនៅក្នុងភូមិគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ។ ទីតាំងល្បែងមួយនេះត្រូវបានគេរាយការណ៍ថា មានលក្ខណៈដូចជាឆ្ពិនភ្នែកសមត្ថកិច្ច ដោយនៅពេលដែលប៉ូលិសចុះមកដល់ ពួកគេនាំគ្នាផ្អាកសកម្មភាព និងបិទទ្វារភ្លាមៗ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចេញផុតទៅវិញ ពួកគេក៏នាំគ្នាបើកលេងជាធម្មតាវិញយ៉ាងរលូន។ យោងតាមប្រភពពីអ្នកភូមិបានឱ្យដឹងថា ការបើកលេងល្បែងស៊ីសងនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខ្លាចកើតមាននូវអំពើចោរកម្មផ្សេងៗនៅក្នុងសហគមន៍។ អាស្រ័យហេតុនេះ ពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអធិការដ្ឋាននគរបាលស្រុកបុរីជលសារ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាជួយចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។
Takeo Province: Local residents have raised concerns and criticized an illegal gambling operation known as "Yuki" or "12 Zodiac Signs" in Kok Po Village, Kok Po Commune, Borei Cholsar District. This gambling den has reportedly been playing a "cat and mouse" game with local authorities, shutting down temporarily whenever police arrive and immediately resuming activities once the officers leave. According to villagers, the ongoing gambling activities have caused significant worry regarding community security and public order, with fears that it could lead to increased crime such as theft. Residents are now appealing to the Borei Cholsar District Police and the Takeo Provincial Police Commissioner to take strict legal action to dismantle the operation permanently. They urge authorities to uphold the "Safe Village-Commune" policy to ensure the safety and peace of the local population.
122.348 SRY
Khmer Dispatch
Write your comment...

Comments