ឆមាសទី១ ឆ្នាំ២០២៦៖ នគរបាលផាកពិន័យយានយន្តជិត ១,៥ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាច្រើន

N
news4kh
ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដោយបានរកឃើញ និងផាកពិន័យលើយានយន្តដែលល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមយានយន្តដែលត្រូវបានផាកពិន័យទាំងនោះ រួមមានទាំងម៉ូតូ និងរថយន្តគ្រប់ប្រភេទ។ ក្រៅពីការផាកពិន័យជាប្រាក់ សមត្ថកិច្ចក៏បានអនុវត្តវិធានការដកពិន្ទុបណ្ណបើកបរអស់ជាង ១ម៉ឺនពិន្ទុផងដែរ ដើម្បីពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់អ្នកបើកបរ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវឱ្យកាន់តែប្រសើរឡើង។
In the first half of 2026, Ministry of Interior authorities strictly enforced road traffic laws, penalizing a total of 14,867 offending vehicles nationwide. According to the National Road Safety Committee's report, the enforcement targeted various vehicle types, including motorcycles and cars, that were found in violation of traffic regulations. In addition to monetary fines, authorities deducted more than 10,000 points from driver's licenses to encourage better compliance among motorists. This initiative aims to reduce traffic accidents and improve overall public safety and order on the roads.
1298.437 SRY
Khmer Dispatch
Write your comment...

Comments