
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា BWTUC គឺជាដៃគូសន្ទនា និងសហការដ៏សំខាន់របស់ក្រសួង ក្នុងការចូលរួមការពារសិទ្ធិសេរីភាពសហជីព និងការលើកកម្ពស់លក្ខខណ្ឌការងារ ក៏ដូចជាសុវត្ថិភាពសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ និងសិប្បកម្មផលិតឥដ្ឋ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តច្បាប់ស្តីពីការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅផ្តល់អត្ថប្រយោជន៍ និងការគាំពារដល់កម្មករឱ្យបានកាន់តែប្រសើរឡើង។
PHNOM PENH — H.E. Heng Sour, Minister of Labour and Vocational Training, recently met with leaders of the Building and Wood Workers Trade Union Federation of Cambodia (BWTUC) to discuss strengthening cooperation in the labor sector. During the meeting, the Minister praised BWTUC as a vital partner in protecting union rights and improving working conditions for employees within the construction and brick-making industries. Both parties reaffirmed their commitment to working closely together to ensure professional harmony and occupational safety, adhering strictly to labor laws. This collaboration aims to enhance the welfare and legal protections of workers in these key sectors, fostering a more sustainable and fair working environment.
