
ចក្រភពអង់គ្លេសបានប្រកាសពីផែនការបង្កើតកងអនុសេនាធំអវកាសមួយ ដើម្បីការពារផ្កាយរណបរបស់ខ្លួន និងទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសរុស្ស៊ី។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកងទ័ពអវកាសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនមានប្រព័ន្ធគ្រប់គ្រងអាវុធនៅក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទាំងការវាយប្រហារ និងការការពារខ្លួន។ ទន្ទឹមនឹងនេះ ប្រទេសចិន និងរុស្ស៊ីបានចេញមុខព្រមានសហរដ្ឋអាមេរិកឱ្យបញ្ឈប់សកម្មភាពបង្កើនសព្វាវុធនៅទីលំហអាកាស។ ដោយឡែកសម្រាប់ចក្រភពអង់គ្លេសវិញ ការឈានចូលដល់សករាជថ្មីនេះ គឺជាពេលវេលាចាំបាច់ដែលត្រូវពង្រឹងការគ្រប់គ្រង និងការពារសន្តិសុខនៅទីអវកាស។
The United Kingdom has announced plans to establish a space squadron aimed at protecting its satellites and countering potential attacks from Russia. The announcement follows a statement from the United States Space Force last week, confirming that it possesses an orbital weapon control system capable of both offensive and defensive operations. In response, China and Russia have warned the United States to cease militarizing outer space. For the UK, this new era marks a crucial time to bolster control and security over its space assets.


