កីឡាករ Jason Denayer កំពុងពិភាក្សាក្នុងការផ្លាស់់ទៅចូលរួមជាមួយក្រុម Valencia

N
noch

(កីឡាករ Jason Denayer)

ក្រុម Valencia ត្រូវបានរាយការណ៍ថាបានបញ្ចប់សំណើរក្នុងការនាំយកកីឡាករ Jason Denayer រួចរាល់ហើយ។

អតីតកីឡាកររបស់ក្រុម  Manchester City និង Celtic រូបនេះបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យាជាមួយក្លឹបយក្សបារាំង Lyon ត្រូវបានអស់សុពលភាពនាខែមិថុនាកន្លងមក។

សារពត៍មាន​ Marca បានផ្សព្វផ្សាយថាកីឡាកររូបនេះ នឹងក្លឹប Valencia កំពុងដំណើរការពិភាក្សាទៅយ៉ាងរលូន ដូច្នេះមានលទ្ឋភាពខ្ពស់ណាស់ដែលកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះនឹងចូលរួមជាមួយពួកគេ។

Comments