ខ្សែបម្រើក្រុម Spurs គឺកីឡាករ Giovani lo Celso បានសម្រេចចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល។
(កីឡាករ Giovani lo Celso)
កីឡាករ Giovani lo Celso មានវ័យ ២៦ ឆ្នាំបានចូលរួមជាមួយក្រុមមាន់ខ្នាយមាស Spurs បន្ទាប់ពីចាកចេញពីក្រុម Real Betis នៅក្នុងឆ្នាំ ២០១៩ ដោយបានបង្ហាញខ្លួនចំនួន ៨៤ ប្រកួត ទាត់បញ្ចូលទី ៨ គ្រាប់។
នារដូវកាលមុនរូបគេបានបង្ហាញខ្លួនសម្រាប់ក្រុម Villarreal ចំនួន ១៦ លើកក្រោមការដឹកនាំរបស់លោក Unai Emery ដោយបានទាត់បញ្ចូលទីចំនួន ១ គ្រាប់និងបាននាំក្រុមឲ្យឡើងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តនៃពានរង្វាន់ Champions League ថែមទៀតផង។

