ក្លឹប Nottingham Forest បានចុះកិច្ចសន្យានាំយកកីឡាករ Orel Mangala ក្នុងតម្លៃ ១២.៧ លានផោនពីក្លឹប Stuttgart ។
(កីឡាករ Orel Mangala)
ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ បានក្លាយជាកីឡាករទី ១២ ហើយ ដែលក្លឹបមួយនេះបាននាំយកមកចូលក្នុងក្រុមនារដូវក្ដៅនេះ ដើម្បីត្រៀមក្នុងការវិលត្រឡប់មកវិញក្នុងលីគ Premier League ។
កីឡាករ Orel Mangala បានបង្ហាញខ្លួន ២៩ ដងសម្រាប់ក្លឹប Stuttgart នារដូវកាលកន្លងមក ហើយរូបគេក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសប៊ែលហ្សិកចំនួន ២ ដងផងដែរ រាប់ចាប់តាំងពីខែមីនាមក។
កន្លងមកកីឡាករជម្រើសជាតិអង់គ្លេស Jesse Lingard បានទៅចូលរួមជាមួយក្រុម Forest ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីក្លឹប Manchester United។
ក្រុម Forest បានបំបែកកំណត់ត្រាចាស់នៃការផ្ទេរកីឡាកររបស់ខ្លួន បន្ទាប់ពីនាំយកកីឡាករ Taiwo Awoniyi ក៏ដូចជាជម្រើសជាតិវេលស្ស៍ កីឡាករ Neco Williams ពីក្លឹប Liverpool។

