អតីតអ្នកចាំទីក្រុម Cardiff គឺកីឡាករ Alex Smithies បានចូលរួមជាមួយក្រុម Leicester City ដោយគ្មានតម្លៃខ្លួន ហើយរូបគេគឺជាកីឡាករដំបូងដែលក្លឹបបាននាំយកចូលក្រុមនារដូវក្ដៅនេះផងដែរ។
(កីឡាករ Alex Smithies)
កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់បានលេងឲ្យក្រុម QPR និង Huddersfield ផងដែរដោយឥលូវរូបគេបានយល់ព្រមកិច្ចសន្យារយះពេល២ឆ្នាំជាមួយក្រុម Leicester City។
កីឡាកររូបនេះបានចាកចេញពីក្រុម Cardiff បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនអស់សុពលភាព។ រូបគេនឹងអាចជួយក្រុមបានបន្ថែមទៀតបន្ទាប់ពីអ្នកចាំទី Kasper Schmeichel សម្រេចចាកចេញទៅចូលរួមជាមួយក្រុម Nice ថ្មីៗនេះ។

