ក្រុម Nottingham Forest យល់ព្រមតម្លៃផ្ទេរខ្សែប្រយុទ្ឋម្នាក់របស់ក្រុម Watford

N
noch

ក្រុម Nottingham Forest យល់ព្រមតម្លៃ ២០លានផោនក្នុងការផ្ទេរយកខ្សែប្រយុទ្ឋ Emmanuel Dennis របស់ក្រុម Watford។

(ខ្សែប្រយុទ្ឋ Emmanuel Dennis)

ក្រុម Nottingham Forest ត្រូវបានសង្កេតឃើញថាជាក្រុមដែលនាំយកកីឡាករចំណូលថ្មីជាច្រើនចូលក្នុងក្រុមនារដូវក្ដៅនេះ បន្ទាប់ពីមានឪកាសត្រឡប់មកលេងក្នុងលីគកំពូលអង់គ្លេសវិញមក។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបានទាត់បញ្ចូលទីចំនួន ១០គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៣៥ប្រកួតសម្រាប់ក្រុម Watford នារដូកាលមុន។

Comments