ក្លឹប Newcastle បានដាក់សំណើរជាលើកទី២ដល់ក្រុម Leicester សម្រាប់កីឡាករ James Maddison។
(កីឡាករ James Maddison)
ចំពោះសំណើរ ៤០លានផោនដំបូងត្រូវបានក្លឹប Leicester បដិសេធ។ លើសពីនេះអ្នកចាត់ការក្រុមលោក Brendan Rodgers លើកឡើងថា កីឡាករជម្រើសជាតិអង់គ្លេសមួយរូបនេះមិនមែនសម្រាប់លក់នោះទេ។
ចំពោះសំណើរទី២ដែលក្លឹប Newcastle ផ្ដល់ជូននោះគឺមានតម្លៃចន្លោះរវាង ៤០លានផោន និង ៥០លានផោន។
គ្រូបង្វឹកក្រុម Newcastle លោក Eddie Howe ហាក់បីដូចជាកំពុងព្យាយាមពន្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនខ្លាំងណាស់ បន្ទាប់ពីខកខានក្នុងការនាំយកកីឡាករ Hugo Ekitike រួចមក ដោយកីឡាកររូបនេះបានសម្រេចចិត្តទៅចូលរួមជាមួយក្រុម Paris St-Germain បន្ទាប់ពីចាកចេញពីក្រុម Reims។
កីឡាករ James Maddison នៅសល់កិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុម Leicester ដោយរូបគេទើបតែបន្តកិច្ចសន្យាថ្មីនាឆ្នាំ ២០២០ កន្លងមក។

